Header Ads

Update៖ មានរឿងធំហើយពេលនេះ ចំពោះអ្នកបើករថយន្តឆ្លងកាត់លើផ្លូវរថភ្លើងទាំងប្រថុយគ្រោះថ្នាក់ ដោយ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នឹង..(មានវីដេអូ)

កាលពីម្សិលមិញនេះ គេឃើញជនបរទេសម្នាក់ Torsten Schubert បានបង្ហោះវីដេអូមួយ ពីអ្នកបើករថយន្ដ១គ្រឿង ម៉ាក Camry ឆ្លាម ដែលបានបើកឆ្លងកាត់លើផ្លូវរថភ្លើង ទាំងប្រថុយប្រថានជាទីបំផុត ខណៈដែលរថភ្លើងកំពុងតែធ្វើដំណើរ ឈានជិតមកដល់ ឆ្លងលើកំណាត់ផ្លូវជាតិលេខ៣។ វីដេអូប្រមាណ៣៣ វិនាទី ដែលបង្ហាញពីសកម្មភាពបើកឆ្លងកាត់ផ្លូវរថភ្លើងទាំងប្រថុយ ដោយមិនខ្លាចគ្រោះថា្នក់នេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម Facebook និងរងការរិះគន់ជាច្រើនផងដែរ ចំពោះការបើកបរមិនខ្លាចស្លាប់។


ចំណែកក្នុងថ្ងៃនេះ បើយោងតាមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ទើបបានបង្ហោះសារមួយផងដែរថា "លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បាន​បញ្ជាអោយសមត្ថកិច្ចតាមរករថយន្ត​ កាមរី​ ឆ្លាម​ ពណ៌សំបកឪឡឹក​ ដែលបើកបរបំពានកាត់បារ៉ាស់ផ្លូវរថភ្លើងនៅក្នុងភូមិសាស្ត្រ​ វាលរិញ​ ដើម្បីយកមកចាត់វិធានការណ៍​ច្បាប់​ ។"៕












No comments