ពិតជាប្លែកណាស់ អូន Ruby កូនស្រីសំណព្វចិត្ត ឧកញ៉ា ហុង ពីវ ច្រៀងចំរៀងចិន ២ បទ ធ្វើឲ្យគេក្រឺតដល់ហើយ (មានវីដេអូ)
មានមហាជនទូទៅមួយចំនួនធំប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ អ្នកឧកញ៉ា ហុង ពីវ ដែលជា អគ្គនាយកក្រុមហ៊ុនពិភពថ្មី មីក្រូហ្វាយណាន់ និងជាថៅកែបុរីពិភពថ្មី នោះ។ ហើយលោកក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាឧកញ៉ា ចិត្តធម៌ ដែលលោកតែងតែមានការបរិច្ចាកថវិកាផ្ទាល់ខ្លួនរបស់លោកជួយសង្គមផងដែរ ជាពិសេស មន្ទីរពេទ្យ គន្ធបុប្ផា តែម្តងជាមួយទឹកប្រាក់ដ៏ច្រើនសន្លឺកសន្ធាប់។ ហើយពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកភាគច្រើនក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលឃើញកូនស្រីសំណព្វចិត្តរបស់លោកចេះចែករំលែកជូនអ្នកក្រីក្រដូចប៉ាប៉ាគាត់អញ្ចឹង ជាមួយទឹកមុខដ៏ស្រស់ញញឹមគួរឲ្យស្រឡាញ់។
ចំណែកនៅមុននេះបន្តិច អូន Ruby រឹតតែធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ដោយអូន Ruby ចេះច្រៀងចំរៀងចិនថែមទៀតផង ដោយក្នុងនោះ ហ្វេសប៊ុក Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ បានសរសេរសារដ៏ខ្លីមួយថា "អូន Ruby សូមច្រៀងចំរៀងចិន 2 បទដើម្បីកំដរអារម្មណ៍បងៗ
😍
😋"។ បន្ទាប់ពីឃើញដូចនេះហើយបានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនលើកសរសេរថា "អូន Ruby ចេះណាស់ គួរឲ្យស្រឡាញ់ដល់ហើយ"។ អ្នកខ្លះទៀតក៏ comment ថា "ក្មាញ់ណាស់ក្មួយស្រីឆ្លាតម្លេះទេ"។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូរបស់ អូន Ruby ទាំងអស់គ្នា៕

Post a Comment