Header Ads

ចង់ដឹងដល់ហើយ!!! សារប៉ុន្មានម៉ាត់ដែល អេនជី បានសរសេរនេះ ពិតជាមានន័យណាស់ចំពោះស្វាមី នៅលើទឹកដីកោះកុង (មានវីដេអូ)

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃអាពាហ៍ពិពាហ៍ របស់តារាចម្រៀងស្រស់ស្អាតម្នាក់គឺ អេនជី ដែលមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។ ក្នុងនោះ ក៏បានធ្វើ​ឲ្យ​មហាជន​ទូទៅដែលស្គាល់នាង បានសម្តែងនូវអារម្មណ៍អបអរសាទរជាខ្លាំងនៅពេលឃើញបែបនេះ ដោយពួកគេទាំងនោះបានជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត មួយវិញទៀតក៏មានអ្នកខ្លះលួចសរសើរថា មួយគូនេះពិតជាសមស្អាតខ្លាំងណាស់ សុទ្ធតែស្រស់ស្អាត។ ហើយសម្រាប់កម្មវិធី​​ជប់​លៀង​​ពិសា​ភោជនាហារ​​​ពេលល្ងាចនេះវិញ បានប្រព្រឹត្តទៅនៅឯ សណ្ឋាគារ លំដាប់ផ្កាយប្រាំ សុខាភ្នំពេញ ព្រមជាមួយការតុបតែង និងការរៀបចំមានផ្កាភ្ញី យ៉ាងស្រស់ស្អាតគួរឲ្យគយគន់។ ក្នុងនោះគេក៏ឃើញមានមានសាច់ញាត្តិបងប្អូន សិល្បករ និងសិល្បការនីយ៉ាងច្រើនទៀតផងដែរ។


បន្ទាប់ពីថ្ងៃអាពាហ៍ពិពាហ៍ បានរួចរាល់ហើយ គេក៏បានឃើញតារារូបនេះ ស្វាមី និងក្រុមគ្រួសារ ក៏មានដំណើរកម្សាន្តជុំគ្នាមួយនៅខេត្តកោះកុង ជាមួយភាពផ្អែមល្ហែមគួរឲ្យច្រណែនជាខ្លាំង ដោយអមជាមួយសារដ៏ខ្លីពី អេជី បានសរសេរថា "កោះកុងបណ្តូលចិត្ត❤️ ទីណាមានបងទីនោះមានអូន❤️😊"។ គ្រាន់តែ អានចប់ គឺកាន់តែបញ្ជាក់យ៉ាងច្បាស់ថា អេនជី និងស្វាមី ពិតជាមានភាពស្និតស្នាល និងស្រឡាញ់គ្នាខ្លាំងណាស់។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនារូបភាពស្អាតៗក្នុងខេត្តមួយនេះទំាងអស់គ្នា៕

























No comments