Header Ads

មិនសរសើរមិនបាន!!! ព្រោះតែក្តីស្រឡាញ់ចំពោះកូន ទើប ពិធីការិនី ចាន់ កែវនិមល និងស្វាមី ធ្វើរឿងមួយនេះឡើង

មានមហាជនទូទៅប្រហែលជាបានស្គាល់រួចមកហើយពី ពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សហង្សមាសនោះ គឺ អ្នកនាង ចាន់ កែវនិមល ព្រោះកន្លងមក និមល បានទទួលបានការគាំទ្រ និងគោរពស្រលាញ់ជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូនជាច្រើន ដោយសារតែសមត្ថភាពវោហារសព្ទ និងអត្តចរិតថ្លៃថ្នូររបស់អ្នកនាង។ ក្នុងនោះផងដែរ ពិធីការិនី រូបនេះមិនត្រឹមតែមានសមត្ថភាពក្នុងវោហារសព្ទប៉ុណ្ណោះទេ អ្នកនាងក៏ត្រូវបានគេមើលឃើញថាជាម្ដាយមួយរូបដែលយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ ជាពិសេសគឺកូនរបស់គាត់ផងដែរ នេះបើតាមការបញ្ជាក់នូវរូបភាពជាច្រើនដែល និមល តែងតែបង្ហោះក្នុងបណ្តាញសង្គមញឹកញាប់ កន្លងមកនេះ។


ជាក់ស្តែង កាលពីម្សិលមិញនេះផងដែរ គេក៏បានឃើញ ពិធីការិនី ហើយនិងស្វាមី បាននាំកូនៗរបស់ខ្លួនទៅលេង សួនសត្វកម្សាន្តដ៏ល្បីមួយកន្លែង ភ្នំពេញ សាហ្វារី ព្រមទាំងសរសេរសារដ៏មានអត្ថន័យមួយថា "ថ្ងៃទំនេរពីការងារ ប៉ាម៉ាក់ត្រូវប្រគល់ខ្លួនឲ្យគាត់😅ទេពី😅@Phnom Penh SAFARI"។


គួររំលឹកឡើងវិញផងដែរថា ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាពរូបនេះ និងស្វាមី ព្រមទាំង​កូន​របស់​នាង​ ក៏ធ្លាប់បាន​កាន់​ដៃ​គ្នា​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​សឹង្ហ​បុរី កាលពីពេលកន្លងទៅថ្មីៗនេះ ក្រៅពី​វត្តមាន​ពួកគេ ក្នុងនោះ​ក៏មាន​ក្រុមគ្រួសារ​ទាំងមូល​បានធ្វើ​ដំណើរ​រួមគ្នា​យ៉ាង​សប្បាយរីករាយ​ផងដែរ៕

























No comments